Songs

ចងចាំជានិច្ច (ផលិតកម្មខ្មែរក្រោម​)

លំនាំបទ៖ ព្រែកឯងអស់សង្ឃឹង (លោក ស៊ីន ស៊ីសាមុត)

និពន្ធដោយ៖ ស៊ឺង វង្ស

ច្រៀងដោយ៖ ណាវី+វិវឌ្ឍន៍

(ប)៖ចិត្តអើយសែននឹកដល់ជនដែលឃ្លាត ព្រោះប្រយោជន៍ជាតិពូជពង្សខេមរា

ខំប្រឹងតស៊ូ ដល់ប្តូរជីវ៉ា ការពារនៅជាតិសាសនា ឱ្យបានឋិតថេរស្ថាពរ។

(ស)៖វីរៈបុរសដែលឃ្លាតទៅហើយ យើងកុំកន្តើយត្រូវប្រុងប្រយ័ត្ន រក្សាមរតកនេះកុំឱ្យបាត់

កុំឱ្យអណ្តែតរសាត់ ទៅដោយព្យុះសង្ឃរា។

(ប)៖ ហេតុនេះយើងត្រូវ… ខំប្រឹងពុះពារ នឹងមិនឱ្យសៅហ្មង… ថ្វីត្បិតជាតិយើងជាប់ក្នុងចំណង

បើសិនជាចិត្តយើងប៉ង ក៏គង់នឹងបានសម្រេច។

(ស)៖ សែននឹកដល់ជនដែលឃ្លាតកាលណា ស្រក់ទឹកនេត្រាដែលថ្លាដូចពេជ្រ យើងខ្ញុំនឹកណាស់គ្មានពេលណាភ្លេច ពេលព្រះសុរិយារៀបលិច នឹកដល់ព្រលឹងឃ្លាតទៅ។

(ស)៖ ហេតុនេះយើងត្រូវ… ខំប្រឹងពុះពារ នឹងមិនឱ្យសៅហ្មង… ថ្វីត្បិតជាតិយើងជាប់ក្នុង

ចំណង បើសិនជាចិត្តយើងប៉ង ក៏គង់នឹងបានសម្រេច។

(ស)៖ សែននឹកដល់ជនដែលឃ្លាតកាលណា ស្រក់ទឹកនេត្រាដែលថ្លាដូចពេជ្រ យើងខ្ញុំនឹកណាស់គ្មានពេលណាភ្លេច ពេលព្រះសុរិយារៀបលិច នឹកដល់ព្រលឹងឃ្លាតទៅ៕

វាយអត្ថបទនេះឡើងវិញដោយ៖ កើយ ចិត្រា

បណ្តាំចុងក្រោយ

និពន្ធដោយ៖  កៀង សាខន

ច្រៀងដោយ៖ សយ វិវឌ្ឍន៍

អនិច្ចាវាសនា សង្ខារមិនទៀង ជួនរាំងជួនភ្លៀងមិនទៀងសោះឡើយ មិនថាមនុស្សសត្វក្តីវិបត្តិមានគ្រប់អាត្មា។

ឱ!ខ្មែរក្រោមអើយអ្នកឈប់សោកា ខ្ញុំស្លាប់ព្រោះជាតិសាសនា ជាចំណារព្រហ្មលិខិត

ស្លាប់តែរូបកាយវិញ្ញាណនៅជិត រក្សាការពារញាតិមិត្រ ស្មោះពិតមិនស្តាយសង្ខារ។

លោហិតខ្ញុំហូរប្តូរសិទ្ធិសេរី ដងខ្លួនជូនញាតិប្រុសស្រី​ ក្បាលថ្លៃលោះជាតិសាសនា

បំណាច់នឹងស្លាប់ក្បាលធ្លាក់ពីស្មា រីករាយស្លាប់ជូនខេមរា ស្តារក្រាំងមាសសាវតាខ្មែរ។

រឿងរ៉ាវខ្មែរកម្ពុជាក្រោមមិនទាន់ចប់ទេ ព្រោះអីដីខ្មែរតែក្រោមនឹមគេ សាមគ្គីស្មោះត្រង់ ជាតិរស់ឋិតថេរ យូឆាប់គង់តែបានដូចបំណង។

ខ្មែរក្រោមមានឈ្មោះពូជអ្នកចម្បាំង ស៊ូស្លាប់មិនចំណុះខ្មាំង ប្រឆាំងមិនដែលចុះញ៉ម រួបរួមសាមគ្គីមាំជាងរបង ទោះបីសត្រូវប៉ុនប៉ង ក៏ប៉ងមិនបានសម្រេច។

កុំលោភបុណ្យស័ក្តិអន្ទាក់សត្រូវ ស្រាស្រីល្បែងវង្វេងផ្លូវ​នាំទៅរកជ្រោះមរណះ កុំក្បត់ជាតិឯងសម្លាប់មិត្តភក្តិ ផុងខ្លួនជាប់ក្នុងអន្ទាក់ ធ្លាក់ជ្រោះនរកអវចី។

កុំចាញ់ល្បិចខ្មាំងខ្ចីដៃប្រហារ មាសប្រាក់បុណ្យស័ក្តិស្រីស្រា ស្រវាក្បត់ញាតិប្រុសស្រី

ទោះបីមានក្រអត់ធ្មត់ខន្តី រក្សាការពារដែនដី ក្នុងស្មារតីជាតិនិយម។

រក្សាទំនៀមទម្លាប់ព្រះពុទ្ធសាសនា នឹកគុណដូនតាចូលឆ្នាំបុណ្យភ្ជុំ វប្បធម៌អក្សរសាស្ត្រ ជាគ្រឹះដ៏មាំ សម្រាប់ទ្រទ្រង់ជាតិខេមរា។

ភារកិច្ចខ្ញុំធ្វើសាងបុណ្យកុសល សូមឱ្យក្លាយជាបន្ទាល់ គម្រូដល់ខ្មែរគ្រប់គ្នា ដក់ក្នុងអារម្មណ៍គ្រប់ពេលវេលា ទៅមុខរួមកម្លាំងគ្នា ប្តឹងទាមទារវិញឱ្យបាន ទាមទារវិញឱ្យបាន ឱ្យបាន… ឱ្យបាន… ឱ្យបាន…៕

វាយអត្ថបទឡើងវិញដោយ៖ កើយ ចិត្រា

ព្រែនគរសុបិខ្ញុំ

និពន្ធដោយ៖ ថាច់ សេវិវិត្រ

ច្រៀងដោយ៖ សយ វិវឌ្ឃន៍

ក្រុងព្រៃនគរជាដែនដីខ្មែរ យួនប្លន់ហើយកែជាក្រុងសៃហ្គន កំពង់ក្របីជាបេនង៉ែផង​ឯខេត្តឡុងអានជាកំពង់គ។

ជាហូជីមិញនៅឆ្នាំ៧៥ កូនខ្មែរត្រូវចាំក្រុងព្រៃនគរ សព្វថ្ងៃចិនយួននៅពេញអ៊ូអរ គ្មានប្រជាករខ្មែរយើងទៀតឡើយ។

ស្តាយអើយសែនស្តាយៗដីភោគា តើដល់ពេលណាខ្មែរបានធូរស្បើយ កុំអស់សង្ឃឹមញញឹមទុកហើយ មុននឹងក្រោយគង់បានខ្មែរវិញ។

ខ្មែរក្រោមខ្មែរក្រោកតស៊ូគ្រប់គ្នា តាមវេទិកាអន្តរជាតិចេញ សហសវត្សថ្មីព្រៃនគរភ្នំពេញ បានជួបគ្នាវិញខ្មែរសុខសាន្តអើយ។

ស្តាយអើយសែនស្តាយៗដីភោគា តើដល់ពេលណាខ្មែរបានធូរស្បើយ កុំអស់សង្ឃឹមញញឹមទុកហើយ មុននឹងក្រោយគង់បានខ្មែរវិញ។

វាយអត្ថបទឡើងវិញដោយ៖ កើយ ចិត្រា

Say your words